About us


ឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញជាន់ខ្ពស់ ដែលភាសាអង់គ្លេសហៅថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ បាត់ដំបង Battambang High Education Center (BHEC) ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយរូបគឺ លោក ទុន ភក្តី ដែលទើបតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេទ មហាឬស្សី ស្រុកកំចាយមា ខេត្តព្រៃវែង សាកលវិទ្យាល័យនេះមានការគាំទ្រ ពីសម្តេច ជា ស៊ីម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង និង អង្គការ AACF អូស្រ្តាលី។ ហើយមជ្ឈមណ្ឌលនេះ មានទីតាំងក្នុងផ្ទះល្វែងមួយដែលស្ថិតនៅខាងត្បូងអនុវិទ្យាល័យ សោហឺ តាមបណ្តាយផ្លូវលេខ ១ ត្រើយខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង ។ កំឡុងពេល នៃការចាប់ផ្តើមនេះ មជ្ឈមណ្ឌល មានសាស្ត្រាចារ្យ ១ នាក់ និងនិស្សិតសរុបចំនួន ២៥ នាក់ដែល បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង លើឯកទេសគណនេយ្យ ។

- ឆ្នាំ ២០០០ មជ្ឈមណ្ឌល បានប្រែក្លាយទៅជា វិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច ដែល ភាសាអង់ គ្លេសហៅថា Institute of Management and Economics (IME) តាមអនុក្រឹត្យលេខ ៤៣ អនក្រ. បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០០ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ IME មានទីតាំងដំបូងស្ថិតនៅអាគារវីឡាមួយខ្នង ខាងជើងផ្សារលើដែល មាននិស្សិតចំនួន ៨៦ នាក់ សាស្ត្រាចារ្យ ១២ នាក់ និងបុគ្គលិកចំនួន ១០ នាក់ហើយកម្រិត សិក្សាមានចាប់ពីថ្នាក់ បរិញ្ញាបត្ររង និង បរិញ្ញាបត្រ ព្រមទាំងមានវគ្គខ្លីៗជាច្រើន ។ នៅឆ្នាំ ២០០២ IME បានផ្លាស់មកទីតាំងថ្មី ដែល មានលក្ខណៈស្តង់ដារ ធំទូលាយស្ថិតនៅខាង លិចវិទ្យាល័យ នេត យ៉ង់ អាគារលេខ ៧៤ ក្រុមទី ៤ នៅក្នុងភូមិព្រែកព្រះស្តេច ឃុំព្រែក ព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិស្សិតជាង ៥០០ នាក់ សាស្ត្រាចារ្យ ២៦ នាក់ បុគ្គលិក ២៣ នាក់ ។


- ឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើង ៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច ឈ្មោះជាអង់គ្លេសហៅថា University of Management and Economics (UME) តាមអនុក្រឹត្យ លេខ ២៥ អនក្រ.បក ចុះ ថ្ងៃទី ០៧ ខែមីនា ២០០៦ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ UME មានទីតាំងស្ថិតនៅ អាគារលេខ ៧៤ ក្រុមទី ៤ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះ ស្តេច ក្រុងបាតដ់បំង ខេត្តបាត់ដំបង ដែលមាននិស្សិត សរុប ៣៣៣៥ នាក់ សាស្ត្រាចារ្យ ៩៨ នាក់ បុគ្គលិក ៦០ នាក់ ។ បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច និង មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។

No comments:

Post a Comment